កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ចប់ការអភិវឌ្ឍមីស៊ីលថ្មីមួយ ដែលមានសមត្ថភាពវាយប្រហារ ចូលជ្រៅដល់ទឹកដីកូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មានកូរ៉េ arirang ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។
តាមប្រភពពីអង្គភាពបញ្ជាទិញសព្វាវុធ និងទីភ្នាក់ងារផលិតអាវុធរបស់ប្រទេស បាននិយាយថា មីស៊ីលមួយនេះ បានបញ្ចប់ការផលិតរួចរាល់ នៅខែមីនា បន្ទាប់ពីចំណាយពេលអភិវឌ្ឍវាអស់ជិតប្រាំពីរឆ្នាំ ហើយវា នឹងត្រូវចាប់ផ្តើម ការផលិតបន្ថែមទៀត នៅឆ្នាំក្រោយ ដែលជាគម្រោងអាវុធថ្មី សម្រាប់កងទ័ពជើងទឹកកូរ៉េខាងត្បូងប្រើប្រាស់ ជាមួយនាវាចម្បាំង នៅឆ្នាំ២០១៩។
គួរបញ្ជាក់ដែរថា មីស៊ីលនេះ មានសមត្ថមានហោះបានចម្ងាយអតិបរមា ២០០ គីឡូម៉ែត្រ ដែលវាអាចឲ្យយោធាកូរ៉េខាងត្បូង ធ្វើការវាយប្រហារគោលដៅសំខាន់ នៅក្នុងប្រទេសកូរ៉េខាងជើង៕
មតិយោបល់