ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងបំផុសជម្រើសឲ្យអង្គការសហប្រជាជាតិ ដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង

UN: អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក នៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសខ្លួនកំពុងស្វែងរក ជម្រើសបន្ថែមទៀត នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឲ្យបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាល កូរ៉េខាងជើង បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់ប្រទេសនេះ។ ដកស្រង់ប្រភពពីសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។

ប្រភពពីអ្នកការទូតដដែល បានបញ្ជាក់ថា «តាមរយ:សកម្មភាព ដល់គឃ្លើនទ្បើង របស់ក្រុងព្យុងយ៉ាង ចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរចុងក្រោយនេះ គឺជាជម្រើសបង្ខំឲ្យអាមេរិកមើលឃើញថា ត្រូវចាត់វិធានការទប់ស្កាត់ ដើម្បីដាក់សម្ពាធលើប្រទេសមួយនេះ ឲ្យយល់ព្រមបង់បោះមហិច្ឆតាផលិតអាវុធប្រល័យលោករបស់ខ្លួន»។

ក្នុងនោះអ្នកការទូតរូបនេះ បានបន្ថែមថា «អាមេរិកកំពុងស្វែងរកជម្រើស ពីមិត្តរួមការងារនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងទង្វើបង្កហេតុ ជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាង ដោយបានលើកទ្បើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននឹងកំពុងរៀបចំដំណោះស្រាយទណ្ឌកម្មថ្មី ពាក់ព័ន្ធនឹងការធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលពីសំណាក់កូរ៉េខាងជើង»៕

មតិយោបល់