ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: លោក បារ៉ាក់ អូបាម៉ា ថ្កោលទោសករណីវាយប្រហារភេរវកម្មនៅបារាំង បណ្តាលឲ្យមនុស្សស្លាប់និងរបួសកើនឡើងដល់ ១២៧នាក់

អាមេរិក: លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្កោលទោសករណីវាយប្រហារភេរវកម្ម នៅប្រទេសបារាំង ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសកើនឡើងដល់ចំនួន ១២៧នាក់ បន្ទាប់ពីការវាយប្រហារ ដោយរថយន្តធំបើកចូលទៅបុកហ្វូងមនុស្សច្រើនកកកុញនៅទីប្រជុំជនក្នុងទីក្រុង Nice អំទ្យុងពេលប្រារព្ធពិធីបុណ្យជាតិ Bastille Day របស់បារាំង។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ដោយឡែក តៃកុងឡានម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយកើតហេតុ ចំណែកអ្នកស្លាប់និងរបួសអាចនឹងមានការកើនឡើងបន្តទៀត។

ទិវាបុណ្យ Bastille Day ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ កក្កដា នៅក្នុងតំបន់និយាយភាសាបារាំង ព្រមទាំងនៅទូទាំងទីក្រុងប៉ារីស, ទីក្រុងឡុងដ៍ និងនៅជុំវិញពិភពលោកផងដែរ។ ព្រឹត្តការណ៍នេះបង្ហាញថា ការចាប់ផ្តើមនៃការបដិវត្តន៍បារាំងជាង ២០០ឆ្នាំ នៅក្នុងប្រតិទិននៃព្រឹត្តិការណ៍របស់ជាតិ ដោយមានការប្រារព្ធពិធីរួមទាំងការដង្ហែក្បួនយោធា។

សូមជម្រាបថា ជនបរទេសបារាំងនៅទូទាំងពិភពលោក នៅកន្លែងជាច្រើនទៀត ដូចជាទីក្រុង New Orleans, ទីក្រុងញូវយ៉ក, ទីក្រុងស៊ីដនី, ទីក្រុង Perth, ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី នឹងត្រូវប្រារព្ធព្រឹត្តិការណ៍នេះ។ ក្រៅពីនេះមានប្រារព្ធពិធីគួរឱ្យកត់សម្គាល់នៅអឺរ៉ុប រួមមាន បែលហ្ស៊ិក, ហុងគ្រី, ឥណ្ឌា, អៀរឡង់, នូវែលសេឡង់និងគ្រប់ទីកន្លែងដែលមានឥទ្ធិពលបារាំង៕

Barack Obama

មតិយោបល់