ព័ត៌មានអន្តរជាតិ

ផ្ទុះអណ្តូងរ៉ែនៅអ៊ីរ៉ង់ សម្លាប់មនុស្ស ៣៥ នាក់

អ៊ីរ៉ង់ៈ ទីភ្នាក់ងារ Mehr នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ករណីផ្ទុះឧស្ម័ន នៅឯអណ្តូងរ៉ែ Zemestanyurt ភាគឦសានខេត្ត Golestan របស់ប្រទេសអ៊ីរ៉ង់ បានសម្លាប់កម្មកររ៉ែយ៉ាងហោចណាស់ ៣៥ នាក់។ នេះបើយោងតាមរយៈសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃ០៤ ខែឧសភា ឆ្នាំ២០១៧។

ហេតុការណ៍​នេះ បានធ្វើឲ្យកម្មកររុករករ៉ែប្រមាណជា ៥០ នាក់រងរបួស ដែលទើបត្រូវបានគេយកចេញពីអណ្តូងរ៉ែ រហូតមកទល់ពេលនេះ។

ការផ្ទុះនេះ បានកើតឡើងកាលពីថ្ងៃពុធ ដែលយ៉ាងហោចណាស់កម្មករ ៩០ នាក់ ត្រូវបានជាប់នៅក្រោមគំនរថ្ម បាក់បែក។

សូមជំរាបថា កម្មករចំនួនប្រមាណជា ៥០០ នាក់ បានធ្វើការនៅនៅអណ្តូងរ៉ែ Zemestanyurt ៕

មតិយោបល់