ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានអតីតប្រធាន FBI ដាច់ខាតមិនត្រូវធ្វើឲ្យលេចធ្លាយ ការសន្ទនាពួកគេទៅឲ្យប្រព័ន្ធផ្សព្វផ្សាយទ្បើយ

អាមេរិក: ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមានអតីតប្រធាន FBI លោក James Comey នៅថ្ងៃសុក្រថា មិនត្រូវធ្វើឲ្យលេចធ្លាយសេចក្ដីលម្អិតនៃការសន្ទនារបស់ពួកគេ បង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយទ្បើយ ដែលវាទំនងត្រូវបានថតជាវិដេអូ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

ការសរសេរជាបន្តបន្ទាប់មួយ នៅពេលព្រឹកព្រលឹមរបស់លោក ត្រាំ បានរិះគន់យ៉ាងខ្លាំងទៅអ្នកប្រឆាំង រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ជុំវិញការប្រតិកម្មរបស់ពួកគេទៅនឹងការបណ្តេញលោក Comey ចេញពីតំណែង និងថែមទាំងគំរាមលុបចោលការសង្ខេបដំណឹងរបស់សារព័ត៌មានជារៀងរាល់ថ្ងៃនៅឯសេតវិមានទៀតផង។

លោកប្រធានាធិបតី ត្រាំ បាននិយាយទាំងកំហឹងថា «លោក James Comey សង្ឃឹមថានឹងល្អប្រសើរ បើសិនមិនមានវិដេអូ នៃការសន្ទនារបស់យើង ត្រូវបានធ្វើឲ្យលេចធ្លាយទៅដល់កាសែត!» ខណ:ការលើកទ្បើងបែបនេះ បានធ្វើទ្បើងបន្ទាប់ពីលោក បានបណ្តេញប្រធាន FBI ចេញពីតំណែងកាលពីថ្ងៃអង្គារ ដែលបានបង្កឲ្យមានភាព ចលាចលនៅក្រុងវ៉ាស៊ីនតោន៕

មតិយោបល់