ព័ត៌មានបច្ចេកវិទ្យា

នរណាដឹងអត់ ចង់លុបលេខចុចខុសក្នុងកម្មវិធី Calculator លើ iPhone ត្រូវធ្វើម៉េច?

នៅក្នុងកម្មវិធី Calculator លើទូរសព្ទ iPhone ពុំមានភ្ជាប់មកជាមួយឡើងនូវប៊ូតុងលុប ឬត្រឡប់។ ដូច្នេះ នៅពេលដែលលោកអ្នកវាយបញ្ចូលលេខច្រឡំ ឬខុស ប្រាកដជាមិនដឹងថាត្រូវលុបវាចេញវិញតាមរបៀបណានោះទេ ជូនកាលត្រូវបង្ខំចិត្តចុចប៊ូតុង C លុបចោលទាំងអស់ថែមទៀតផង បើមិនដឹងពីប៊ូតុងបង្កប់របស់វានោះ។ មែនទែនទៅដើម្បីលុបលេខវាយខុសនៅលើកម្មវិធីគិតលេខនេះ គឺងាយស្រួលបំផុត ដោយ Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

របៀបអនុវត្ត៖

១- សូមបើកកម្មវិធី Calculator នៅលើទូរសព្ទ iPhone ឬ iPad របស់លោកអ្នក

២- វាយបញ្ចូលលេខដែលលោកអ្នកចង់ធ្វើការគណនា

៣- បន្ទាប់មក ឧបមាលោកអ្នកចុចលេខខុស ឬច្រឡំ ហើយចង់លុបវាចេញវិញ លោកអ្នកគ្រាន់តែយក ម្រាម ដៃអូសទៅឆ្វេង ឬស្តាំលើផ្ទាំងខ្មៅខាងលើលេខដែលបានវាយបញ្ចូល នោះវានឹងលុបចេញលេខនោះម្តងមួយៗ តាមចំនួនដងនៃការប្រើម្រាមដៃអូសរបស់លោកអ្នកជាមិនខាន៕

មតិយោបល់