ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់ ០៥ និងជួយសង្គ្រោះបានជិត ១៤០ នាក់ ក្នុងករណីឆេះសាទ្បាង នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីៈ ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃសៅរិ៍នេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៥នាក់បានស្លាប់ និងជួយសង្គ្រោះបានជិត ១៤០ នាក់ បន្ទាប់ពីសាទ្បាងចម្លងមួយ បានឆេះនៅដែនទឹក ក្នុងខេត្ត East Java ភាគខាងលិចប្រទេស កាលពីល្ងាចថ្ងៃសុក្រ។ នេះបើយោងាតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។

ការិយាល័យកណ្តាលនៃការស្វែងរក និងជួយសង្គ្រោះខេត្ត លោក Muhammad Arifin បាននិយាយថា «មនុស្សទាំងនោះ ត្រូវបាបជួយង្គ្រោះដោយទូករបស់ការិយាល័យសង្គ្រោះ និងនាវាដឹកអ្នកដំណើរ Kartika ។

លោក Arifin ប្រាប់ថា «សាកសពសរុបចំនួន០៥នាក់ហើយ ត្រូវបានស្រង់ចេញពីកំពង់ផែសមុទ្រ ហើយឥឡូវនេះ យើងកំពុងជួយសង្គ្រោះនៅទីនោះ។

គួរបញ្ជាក់ដែរថា សាទ្បាង Mutiara Sentosa បានផ្ទុកអ្នកដំណើរនៅលើវាបានប្រហែលជា ១៧៨ នាក់៕

មតិយោបល់