ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងដឹកជញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីលដែនអាកាស S-400 ទៅឲ្យតួកគី

រុស្ស៊ីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបញ្ជាក់ថា កិច្ចព្រមព្រៀងនៃការប្រគល់ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីមកឲ្យប្រទេសតួកគី ត្រូវបានចុះហត្ថលេខា និងបង់ប្រាក់កក់រួចរាល់ហើយ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅផ្សាយនៅងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

S-400 គឺជាប្រព័ន្ធប្រឆាំងមីស៊ីលដែនអាកាសជំនាន់ក្រោយរបស់រុស្ស៊ី ដែលវាមានបីប្រភេទខុសៗគ្នា ដោយអាចវាយកម្ទេចគោលដៅ ហោះហើររយៈចម្ងាយខ្លី។

សូមជំរាបថា កាលពីខែសីហាកន្លងទៅ ប្រធានសហគ្រាសនាំចេញអាវុធយុទ្ធភ័ណ្ឌ នៃក្រសួងការពារជាតិរុស្ស៊ី លោក Alexander Mikheev បានឲ្យដឹងថា កិច្ចព្រមព្រៀង សម្រាប់ការដឹកជញ្ជូនប្រព័ន្ធ S-400 ទៅកាន់ប្រទេសតួកគី គឺជិតដល់ពេលត្រូវចុះហត្ថលេខាហើយ ខណៈដែលរដ្ឋមន្ត្រីការពារជាតិតួកគី លោក Fikri Isik កាលពីថ្ងៃទី ១៨ ខែកក្កដា ក៏ធ្លាប់មានប្រសាសន៍ថា ការចរចាលើការដឹកជញ្ជូនប្រព័ន្ធនេះ បានឈានដល់ដំណាក់កាលចុងក្រោយផងដែរ៕

មតិយោបល់