អាហ្វហ្គានីស្ថានៈ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រតិបត្តិការជាបន្តបន្ទាប់ នៅក្នុងជម្លោះវាយប្រហារ ដោយកងកម្លាំងអាហ្វហ្គានីស្ថាន បានសម្លាប់ពួកសកម្មប្រយុទ្ធ ប្រដាប់អាវុធ ៧១ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។
កម្លាំងសន្តិសុខ និងការពារជាតិនៃប្រទេស បានបើកដំណើរការវាយប្រហារប្រឆាំងនឹងភេរវកម្ម នៅតំបន់មួយចំនួន ដើម្បីបោសសម្អាតពួកភេរវករ និងសត្រូវ ដែលជាលទ្ធផលសម្លាប់ពួកឧទ្ទាមបាន ៧១ នាក់ ក្នុងរយៈពេល ២៤ ម៉ោង។
ក្នុងអំឡុងពេលប្រតិបត្ដិការ គឺមានពួកសកម្មប្រយុទ្ធជាង ៤០ នាក់រងរបួស និង៧ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅតាមបណ្ដាលខេត្តដូចជា Nangarhar, Helmand, Laghman, Farah, Kunduz, Ghor, Wardak និងខេត្ត Zabul ៕

មតិយោបល់