ស៊ូវ៉ា ៖ ទីភ្នាក់ងារផ្សាយព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី០៦ ខែមេសា ឆ្នាំ២០១៦នេះ ឲ្យដឹងថា សាលារៀនទាំងអស់នៅក្នុងប្រទេសហ្វីជី ត្រូវបានអាជ្ញាធរបិទចាប់ពីពេលនេះតទៅ ដោយសារតែវត្ដមានខ្យល់ព្យុះស៊ីក្លូនត្រូពិច Zena ដែលនឹងខិតជិតមកដល់ ហើយបានបណ្ដាល ប្រទេសដីកោះ ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង។
បើតាមអ្នកព្យាករណ៍បានឲ្យដឹងថា ខ្យល់ព្យុះនេះអាចមានសន្ទុះខ្យល់រហូតដល់ ៣៥គីទ្បូម៉ែត្រ ក្នុងមួយម៉ោង និងមានខ្យល់បោកបក់ខ្លាំងឆ្ពោះទៅចំនុចកណ្ដាលនៃប្រទេសហ្វីជី ដែលគេរំពឹងទុកថា នឹងមានល្បឿនយ៉ាងលឿនទៅកាន់ចន្លោះកោះ Viti Levu និងភាគខាងជើងនៃកោះមួយចំនួនក្នុងប្រទេសនេះថែមទៀត។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូនដែលនឹងបោកបក់ហ្វីជី នាពេលខាងមុននេះគឺស្ថិតនៅក្នុងកម្រិតពីរប៉ុណ្ណោះ ដែលខុសពីព្យុះស៊ីក្លូន Winton ដែលមានកម្រិតប្រាំ បានបោកបក់ប្រទេសនេះយ៉ាងដំណំកាលពី ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត និង បង្កការខូចខាតហេដ្ឋរចនាសម្ព័ន្ធជាទូទៅ ដែលស្ទើរតែមិនអាចគណនាបានថែមទៀត៕
ព័ត៌មានអន្តរជាតិ
មតិយោបល់