អង់គ្លេសៈ ក្រុមរដ្ឋអ៊ិស្លាម បានអះអាងទទួលខុសត្រូវនៅថ្ងៃអាទិត្យថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារ ក្នុងទីក្រុងទ្បុងដ៍ ដោយរថយន្តមួយគ្រឿង បានបើកយ៉ាងលឿង សំដៅបុកអ្នកថ្មើរជើង ទាំងឡាយ នៅពេលក្រុមជនសង្ស័យ បានលោតចេញមក ហើយបានចាប់ផ្តើម ចាក់នឹងកំបិត ទៅលើមនុស្សម្នា និងមន្ត្រីប៉ូលិស ដែលបានសម្លាប់មនុស្សប្រាំពីរនាក់ មុនត្រូវបានបាញ់សម្លាប់ពីសំណាក់ប៉ូលិស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានស្តីបន្ទោសថា ហេតុការណ៍វាយប្រហារនេះ ជាមនោគមវិជ្ជាអ៊ីស្លាម ដ៏អាក្រក់បំផុត និងបានប្តេជ្ញាថា នឹងបង្ក្រាបលើបណ្តាញក្រុមជ្រុលនិយមនេះ នៅទូទាំងពិភពលោក ខណៈដែលប៉ូលិសបានចាប់ឃុំខ្លួនមនុស្សចំនួន ១១ នាក់ ពាក់ព័ន្ធនឹងករណីខាងលើ នៅក្នុងការវាយឆ្មក់ពីរលើកនៅភាគខាងកើតទីក្រុងឡុងដ៍។
គួរបញ្ជាក់ដែរថា យុទ្ធនាការបោះឆ្នោតជាតិ នៅថ្ងៃព្រហស្បតិ៍ ត្រូវបានផ្អាក ដើម្បីយកជាថ្ងៃសម្រាប់គោរព ដល់ជនរងគ្រោះ ក្នុងរួមបញ្ចូលអ្នករងរបួស ៤៨ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ហើយក្នុងចំណោមអ្នកទាំងនោះ មាន ២១ នាក់ កំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕
មតិយោបល់