អាមេរិក: ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានពិភាក្សាជាមួយ ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត Salman ដោយបានសង្កត់ធ្ងន់ពីតម្រូវការរួបរួម នៅប្រទេសឈូងសមុទ្រ ចំពេលដែលមានវិបត្តិបែងចែកសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកជាច្រើន នៅក្នុងតំបន់នោះ។ នេះបើយោងតាម សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍ពីសេតវិមាន បានឲ្យដឹងថា «មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយផ្ដោតគោលដៅសំខាន់ទៅលើការផ្តល់ហិរញ្ញប្បទាន សម្រាប់ការការពារ និងលុបបំបាត់ការផ្សព្វផ្សាយ ភាពជ្រុលនិយមនៃភេរវកម្ម ចំពោះប្រទេសជាតិណាមួយ នៅក្នុងតំបន់»។
លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ពិតជាមានសារៈសំខាន់ ក្នុងការបង្ក្រាបភេរវកម្ម និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ ។
ក្នុងនោះលោក ត្រាំ ថែមទាំងបានបង្ហាញពីជំហរនៅពីក្រោយខ្នងរបស់អាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្ដាច់ទំនាក់ទំនងប្រទេសកាតា នៅ Middle East ផងដែរ៕
មតិយោបល់