បរទេសៈ កុមារដែលមានអាយុ ០៩ឆ្នាំ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារនៅក្នុងប្រទេស ហ្វីលីពីន ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋមួយចំនួន ក្រោមសំណើច្បាប់ដែលគាំទ្រដោយប្រធានាធិបតី Rodrigo Duterte។
យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសផងដែរចំពោះផែនការនេះ ហើយថា ហ្វីលីពីនអាចបំពានទៅនឹងច្បាប់អន្តរជាតិ ដែលតាក់តែងឡើងដើម្បីការពារកុមារ៕

មតិយោបល់