ស្រីលង្កា: មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការរអិលបាក់ដីរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់ ៧១នាក់ហើយនៅថ្ងៃសៅរ៍នេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកមនុស្សរាប់រយនាក់ផ្សេងទៀត ដែលបាននឹងកំពុងបាត់ខ្លួននៅទូទាំងកោះមួយនេះ។
នៅភាគកណ្តាលស្រុក Kegalle របស់ប្រទេសស្រីលង្កា បានកត់ត្រាអ្នកស្លាប់មានចំនួនខ្ពស់បំផុត ដោយមាន ៣៩នាក់ស្លាប់ពេលបាក់ដីយ៉ាងធំពីរលើកជាប់ៗគ្នា បានវាយប្រហារនៅតំបន់ Aranayake និង Bulathkohupitiya កាលពីថ្ងៃអង្គារនិងថ្ងៃពុធ កន្លងទៅថ្មីៗនោះ។
យ៉ាងហោចណាស់ មកដល់ពេលនេះ មនុស្ស ៥០០.០០០នាក់ត្រូវបានរងផលប៉ះពាល់ដោយការធ្លាក់ភ្លៀងនិង មនុស្ស ២០០.០០០នាក់ផ្សេងទៀត បានបោះជំរុំបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅទូទាំងកោះនេះ។
នាយកដ្ឋានធារាសាស្រ្តបាននិយាយថា ខណៈកម្រិតទឹកក្នុងទន្លេ Kelani នៅក្នុងរដ្ឋធានី ដែលបង្កការគំរាមកំហែងមួយ ប្រសិនបើមានភ្លៀងធ្លាក់បន្តគំរាមកំហែងនៃទឹកជំនន់នៅតែមាន។
នាយកដ្ឋានឧតុនិយមបានជូនដំណឹងអាកាសធាតុនៅចុងក្រោយរបស់ខ្លួនថា ភ្លៀងធ្លាក់ជាច្រើនទៀតត្រូវគេរំពឹងថា នឹងបន្តនៅក្នុងប្រទេសស្រីលង្កាសម្រាប់ប៉ុន្មានថ្ងៃទៀត បន្ទាប់ពីមានខ្យល់ព្យុះមួយដែលវាស្ថិតនៅចង្ងាយ ១.១០០គីឡូម៉ែត្រ ភាគឦសាននៃកោះ Kankasanthurai ។ លក្ខខណ្ឌអាកាសធាតុខ្យល់ខ្លាំងនិងរយៈពេលនៃភ្លៀងនឹងបន្តនៅទូទាំងប្រទេសនិងតំបន់ឆ្នេរសមុទ្រ៕
មតិយោបល់