ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសតួកគី ចាប់ឃុំខ្លួនមន្ត្រីគណបក្សរាប់សិបនាក់ ដែលគ្រាំទ្រពួកឃើដ

តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប៉ូលិសតួកគី បានចាប់ឃុំខ្លួនមន្ត្រីមកពី គណបក្សប្រជាធិបតេយ្យ (HDP) រាប់សិបនាក់ នៅទូទាំង ៤៥ ខេត្តក្នុងប្រទេសតួកគី ដែលជាអ្នកគាំទ្រពួកឃើដ ដោយចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធឃើដ PKK។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៦។

ប្រតិបត្ដិការនេះ ត្រូវបានធ្វើឡើងបន្ទាប់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃអាទិត្យ បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកពីរ នៅខាងក្រៅពហុកីឡដ្ឋានកីឡាបាល់ទាត់ ទីក្រុងអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្ស ៣៨ នាក់ និងរងរបួស ១៥៥ នាក់។

ទីភ្នាក់ងាររដ្ឋ Anadolu បាននិយាយថា ប៉ូលិសប្រហែល ៥០០ នាក់ ជាមួយនឹងរថពាសដែក និងឧទ្ធម្ភាគចក្រមួយគ្រឿង បានបើកប្រតិបត្ដិការនៅភាគខាងត្បូងទីក្រុងអាដាណា ដោយចាប់ឃុំខ្លួនមន្រ្តី HDP ២៥ នាក់ ។

ប្រតិបត្តិការដាច់ដោយទ្បែកមួយទៀត ក្រុមប៉ូលិសប្រឆាំងភេរវកម្ម នៅទីក្រុងអ៊ីស្តង់ប៊ុល បានចាប់ឃុំឃាំងក្រុមមន្រ្តី HDP ២០ នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងប្រមុខខេត្ត និងមេតំណាងរាស្រ្តរបស់គណបក្ស ប្រចាំការិយាល័យនៅក្នុងទីក្រុង ព្រមទាំងអ្នកផ្សេងទៀត៕

មតិយោបល់