យោងតាមការប្រកាសរបស់ផលិតកររឿង«សំបុត្រចោលទុក្ខ»ដែលបានប្រកាសចេញថតកាលពីថ្ងៃទី១៩ គឺលោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ថាជាចៅប្រុសរបស់តារាជើងចាស់លោកឈុំ អាឈុននោះ ត្រូវគេឲ្យសម្ដែងជាតួប្រុសស្រឡាញ់ប្រុស។ ជាមួយនឹងការប្រកាសនេះ លោកបែរជាអះអាងថានោះជាអ្វីដែលលោកចង់សម្ដែង ដែលធ្វើឲ្យម្នាក់ៗស្រឡាំងកាំង។
លោកព្រហ្ម ប្រសិទ្ធី និយាយថា លោកមិនខ្វល់នឹងរឿងអ្នកណាថាលោកទទួលសម្ដែងជាប្រុសស្រឡាញ់ប្រុស ហើយធ្លាក់ទីផ្សារ ឬមានការរិះគន់នោះទេ ផ្ទុយទៅវិញលោកបានចាត់ទុកថាការដែលហ៊ានសម្ដែងជាតួដែលគេមិនសូវចង់សម្ដែងបែបនេះ នឹងជួយឲ្យលោកកាន់តែល្បី និងមានការចាប់អារម្មណ៍នោះផង។ នេះជារឿងដំបូងក្នុងប្រវត្តិសាស្រ្តដែលលោកបានសម្ដែង ដោយលោកត្រូវផលិតករឲ្យសម្ដែងជាតួពាក់ព័ន្ធប្ដី ដែលមិនខុសពីនារីភរិយាចុងរបស់បុរសមានគ្រួសារម្នាក់។
លោកប្រកាសទទួលសម្ដែងជាតួប្រភេទនេះទៀតប្រសិនបើមានការផ្ដល់ឱកាស ដោយលោកមិនយល់ស្របថាឲ្យតែហ៊ានទទួលសម្ដែងរឿងនេះរួចហើយ នឹងធ្វើឲ្យលោកធ្លាក់កូដនោះទេ។ លោកថាការសម្ដែងមិនសុទ្ធតែឆ្លុះបញ្ចាំងពីសភាពខាងក្រៅរបស់តារាសម្ដែងនោះទេ ហើយលោកក៏ទទូចឲ្យអ្នករិះគន់បែងចែករវាងការសម្ដែងក្នុងរឿង និងអត្តចរិតខាងក្រៅរបស់តួអង្គនោះផងដែរ ដោយលោកបង្ហើបថាតារាដែលអត់បង្ហាញក្ដីស្រឡាញ់ភេទដូចគ្នានៅក្នុងភាពយន្តឯណោះទេ ដែលអាចពាក់ព័ន្ធនឹងស្នេហាបែបនេះនៅក្នុងពិភពសិល្បៈ៕
មតិយោបល់