ព័ត៌មានអន្តរជាតិ

មនុស្ស ៥.០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីទីក្រុងឡុង ដោយសារតែភ័យខ្លាចអគ្គីភ័យ

អង់គ្លេសៈ គម្រោងលំនៅដ្ឋានសង្គមដ៏ធំមួយ ស្ថិតនៅទីក្រុងឡុង ដែលមានមនុស្សចំនួន ៥.០០០ នាក់ ត្រូវបានគេជម្លៀសខ្លួនចេញ កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានការព្រួយបារម្ភជុំវិញសុវត្ថិភាព ក្រោយហេតុការណ៍ ឆេះអគារ Grenfell Tower ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមប្រឹក្សារាជសភា បានសម្រេចចិត្តបន្ទាន់មួយ ក្នុងការរុសរើលំនៅដ្ឋានចំនួន ៨០០ គ្រួសារចេញពីអគារផ្ទះល្វែង កម្ពស់ប្រាំជាន់ នៅ Chalcot Estate ក្នុងតំបន់ Camden ។

វាជាប្រតិកម្មឆ្លើយតបដ៏ធំមួយ បន្ទាប់ពីប៉ូលិសក្រុងឡុងដ៍ បាននិយាយថា គ្រឿងស្រោប និងសម្ភារៈអ៊ីសូឡង់ប្រើនៅអគារ Grenfell Tower ដែលត្រូវបានអគ្គីភ័យឆាបឆេះកន្លងទៅ មិនអាចការពារសុវត្ថិភាពអគ្គីភ័យបានទ្បើយ។

ខណៈដែលសម្ភារៈ បានប្រើនៅអគារអចលនទ្រព្យ Chalcot អ្នកជំនាញបានត្រួតពិនិត្យឃើញថា គឺមិនអាចធានាសុវត្ថិភាពបាននោះទេ។

គួរបញ្ជាក់ដែរ កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ក្រុមគ្រួសារ ដែលត្រូវបានអាជ្ញាធរធ្វើការជម្លៀសនោះ ត្រូវបានគេរំពឹងទុកថា នឹងជាទីតាំងមានសុវតិ្ថភាព សម្រាប់ការរស់នៅក្នុងរយៈពេលមួយខែ៕

មតិយោបល់