ចិនៈ យោងតាមរដ្ឋាភិបាលខេត្ត បានឲ្យដឹងថា ករណីរអិលបាក់ដី នៅខេត្តស៊ីឈួនភាគនិរតីនៃប្រទេសចិន នៅព្រឹកថ្ងៃសៅរ៍នេះ បានកប់ផ្ទះចំនួន ៤៦ ខ្នង ខណៈដែលមនុស្ស ១៤១ នាក់ កំពុងបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។
ផ្ទាំងដីដ៏ធំត្រូវបានគេដឹងថា បានបាក់រលំចុះពីភ្នំមួយ នៅតំបន់ទីបេ និង Qiang ដែលបានវាយប្រហារក្នុងភូមិ Xinmo នៅវេលាម៉ោងប្រហែល ៦ ព្រឹក ដោយបង្កឲ្យមានការបិទផ្លូវទន្លេឆ្លងកាត់ប្រវែង ២ គីឡូម៉ែត្រ និងកប់ផ្លូវចម្ងាយ ១.៦០០ ម៉ែត្រ។
មកទល់ពេលនេះ រដ្ឋាភិបាលខេត្ត បានបញ្ជូនក្រុមជួយសង្គ្រោះជាង ៣០០នាក់ ដើម្បីប្រតិបត្តិការរុករក និងជួយសង្គ្រោះជនរងគ្រោះ និងអ្នកដែលនៅមានជីវិតណាមួយ នៅតំបន់នោះ៕
មតិយោបល់