ជប៉ុន: ព្យុះកំណាចទីហ្វុងដែលមានឈ្មោះថា Lionrock កំពុងតែសំដៅទៅរកភាគឦសានប្រទេសជប៉ុន នាពេលឆាប់ៗនេះ ស្របពេលដែលអាជ្ញាធរព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់នៅតាម បណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៦។
ព្យុះទីហ្វុង Lionrock មានកម្លាំងល្បឿន ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខាងកើតនៃទីក្រុង Choshi។ ទីក្រុង Choshi ស្ថិតនៅភាគខាងកើតជាប់គ្នានៃទីក្រុងតូក្យូ។
ដូច្នេះព្យុះកំណាចនេះ វានឹងបង្កើនសន្ទុះខ្យល់រហូតដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះនេះ បានផ្លាស់ប្តូរទៅភាគខាងជើង ក្នុងចម្ងាយ ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគេរំពឹងថា នឹងធ្វើឱ្យមាន ការបាក់ដីនៅភាគឦសាន នៅក្នុងថ្ងៃនេះ៕
មតិយោបល់