ព័ត៌មានបច្ចេកវិទ្យា

របៀបផ្លាស់ប្ដូរឈ្មោះ Profile Facebook ឲ្យត្រឹមត្រូវតាមលក្ខន្តិក

ជាធម្មតា Facebook មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្ដូរឈ្មោះគណនីខ្លួន​ឯងបានតាមចិត្តឡើយ ដោយទាមទារឲ្យធ្វើតាមលក្ខន្តិកមួយចំនួន។ បើសិនជា ប្រិយមិត្តមិនទាន់យល់ច្បាស់នូវវិធីផ្លាស់ប្ដូរឈ្មោះ Profile Facebook បានត្រឹមត្រូវនោះទេ ប្រាកដជាត្រូវរត់រកអ្នកជំនាញឲ្យជួយជាមិនខាន។

តាមពិតទៅ វាមិនមានអ្វីពិបាកសោះឡើយ បើលោកអ្នកធ្វើតាមរបៀបណែនាំខាងក្រោមនេះ​៖

#របៀបប្ដូរឈ្មោះ Profile Facebook

១) បើកកម្មវិធី Facebook

២) ចុចលើប៊ូតុង មានរូបតាងត្រេបីជួរ

៣) អូសចុះក្រោម រួចចុចលើពាក្យ Settings បន្ទាប់មកចុចលើ Account Settings

៤) ជ្រើសរើសយកម៉ឺនុយ General បន្ទាប់មកចុចលើ Name

៥) ត្រង់ប្រអប់ស្ថិតពីក្រោមពាក្យ First Name គឺថា បណ្ដាញសង្គមនេះ មិនអនុញ្ញាតឲ្យប្ដូរថ្មីបានទេ បើអ្នកនៅតែជជែសប្ដូរវាទៀត ប្រាកដជា មិនអាចបន្តទៅដំណាក់កាលបន្ទាប់បានទេ។

៦) ត្រង់ប្រអប់ស្ថិតពីក្រោមពាក្យ Middle Name ជាឈ្មោះបង្ហាញចំកណ្ដាល លោកអ្នកអាចដាក់ ឬមិនដាក់ក៏បាន។

៧) ត្រង់ប្រអប់ស្ថិតពីក្រោមពាក្យ Last Name ជាឈ្មោះបង្ហាញចុងក្រោយ លោកអ្នកអាចប្ដូរបានតាមចិត្ត។

ចំណាំ៖ ការផ្លាស់ប្ដូរឈ្មោះលើកនេះ គឺតម្រូវឲ្យមានការប្រុងប្រយ័ត្នចំពោះ តួរអក្សរ និងមិនគួរមានសញ្ញាផ្សេងៗរួមបញ្ចូល ដែលមានលក្ខណៈខុសពីឈ្មោះពិតប្រាកដខ្លាំងពេកឡើយ។ ជាពិសេស ក្នុងរយៈពេលពេល ៦០ ថ្ងៃ គិតចាប់ពីថ្ងៃផ្លាស់ប្ដូរឈ្មោះថ្មី លោកអ្នកមិនអាចប្ដូរម្តងទៀតបានជាដាច់ខាត។

៨) ក្រោយពេលបញ្ចូលឈ្មោះថ្មីរួចរាល់អស់ សូមចុចលើប៊ូតុង Review Change

៩) វាយបញ្ចូលលេខកូដសម្ងាត់ក្នុងប្រអប់ រួចចុចលើប៊ូតុង Save Changes ជាការស្រេច៕

មតិយោបល់