ព័ត៌មានអន្តរជាតិ

ការផ្ទុះឡើងនៃមេរោគ Zika នៅប្រេស៊ីលឈានដល់ ១.៦៣៨ ករណី

ប្រេស៊ីលៈ ក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ករណីទារកដែលមានក្បាលតូច ត្រូវបានចុះបញ្ជីក្នុងប្រទេសប្រេស៊ីល ចាប់តាំងពីខែតុលាឆ្នាំ ២០១៥ បានឈានដល់ ១.៦៣៨ ករណី ដោយសារការផ្ទុះឡើងនៃមេរោគ Zika កាលពីឆ្នាំមុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។

មេរោគ Zika ត្រូវបានចម្លងដោយមូស Aedes aegypti ដែលបង្ហាញរោគសញ្ញាស្រាលជាងជំងឺគ្រុនឈាម ឬជំងឺ chikungunya ប៉ុន្តែការចម្លងរោគដោយមូលដូចគ្នាផងដែរ។ យ៉ាងណាមិញស្ត្រីដែលមានផ្ទៃពោះ ត្រូវបានឆ្លងមេរោគ Zika ពួកគេអាចផ្តល់កំណើតឲ្យទារកមានក្បាលតូច ឬមានលក្ខខណ្ឌសុខភាព ផ្សេងទៀត។

បើយោងតាមក្រសួងករណីជំងឺនេះ ភាគច្រើនបំផុតត្រូវបានចុះបញ្ជីនៅ តំបន់ភាគឦសានរដ្ឋ Pernambuco, Bahia និង Paraiba ដែលមានតួលេខខ្ពស់បំផុត រហូត់ដល់ចំនួន ៣៦៦, ២៦៣ និង ១៤៧ ករណីតរៀងគ្នា។

ទោះជាយ៉ាងណាអង្គការសុខភាពពិភពលោក បាននិយាយថា មានហានិភ័យទាបនៃការឆ្លងមេរោគ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក។

គួរបញ្ជាក់ដែរថា កីឡាអូឡាំពិកនេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅខែសីហា ជាខែត្រជាក់បំផុតនៃឆ្នាំនេះ ក្នុងទីក្រុង Rio de Janeiro នៅចំពេលដែលអត្រាតួលេខមូសថយចុះផងដែរ៕

មតិយោបល់