រុស្ស៊ី: ផ្ទុះជម្លោះជាថ្មីម្តងទៀត រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានបង្កភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលលោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនបានចោទប្រកាន់ថា ក្រុងកៀវបានរួមផ្សំគំនិតវាយប្រហារភេរវកម្មនៅអ៊ុយក្រែន និងបានប្តេជ្ញាដើម្បីចាត់វិធានការបន្ថែមទៀត ក្នុងការធានាឱ្យបាននូវសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រជាពលរដ្ឋនៅទីនោះ។
យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១១ សីហានេះ លោកពូទីន បាន និយាយប្រាប់សន្និសីទកាសែតមួយថា «អ្នកដែលរឹបអូសយកអំណាចនៅក្នុងក្រុងកៀវ … បានប្តូរទៅជាយុទ្ធសាស្រ្តភេរវកម្មជំនួសឱ្យការស្វែងរកវិធីសម្រាប់ដំណោះស្រាយសន្តិភាព។ ហើយការប៉ុនប៉ងដើម្បីបង្កឱ្យមានការផ្ទុះឡើងនៃអំពើហិង្សាណាមួយ ដើម្បីឱ្យមានជម្លោះមួយនេះ គឺគ្មានអ្វីផ្សេងទៀតក្រៅពីការចង់បន្លំ (អ៊ុយក្រែន) សង្គមពីបញ្ហារបស់ខ្លួន ហើយគាត់បានបន្ថែមថា ទង្វើរបស់អ៊ុយក្រែន គឺជាបទល្មើសព្រហ្មទណ្ឌ។ យើងពិតជានឹងខំប្រឹងអស់ពីសមត្ថភាពរបស់យើង ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រជាពលរដ្ឋ … ហើយខ្លួននឹងត្រូវវិធានការធ្ងន់ធ្ងរបន្ថែមទៀតនិងច្រើនជាងនេះ»។
កាលពីព្រឹកមិញថ្ងៃដដែល ការិយាល័យសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និយាយថា ប្រទេសនេះ បានរារាំងការវាយប្រហារភេរវកម្មក្នុងនៅអ៊ុយក្រែន ដែលបានគ្រោងទុកដោយសេវាចារកម្មយោធាអ៊ុយក្រែន។ កាលពីមុន អ៊ុយក្រែនគឺជាផ្នែកមួយត្រូវបានគេដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី ឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិមួយ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលក្រុងម៉ូស្គូ ប៉ុន្តែត្រូវបានបដិសេធដោយអ៊ុយក្រែន និងប្រទេសមហាអំណាចលោកខាងលិច។
ឯកអគ្គរដ្ឋទូតលោក Volodymyr Yelchenko របស់ប្រទេសអ៊ុយក្រែន បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិអ៊ុយក្រែន នឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ ប្រសិនបើភាពតានតឹងបន្តកើនឡើងនៅលើការចោទប្រកាន់របស់ប្រទេសរុស្ស៊ី។ លោកបានបន្តថា ការកោះប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខនេះ ត្រូវបានចាត់ទុកថា ជាពេលដែលវាមកដល់ចំណុចនេះ ហើយយើងនឹងធ្វើវាភ្លាម។
បទឈប់បាញ់មួយត្រូវបានចុះហត្ថលេខានៅទីក្រុង Minsk កាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយបន្ទាប់មកនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានអ្នកតំណាងមកពីអ៊ុយក្រែន ប្រទេសរុស្ស៊ី បារាំងនិងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ នៅក្នុងរដ្ឋធានីអ៊ុយក្រែន។ ទោះជាយ៉ាងណា ការប្រយុទ្ធគ្នានៅភាគខាងកើតរវាងកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅតែបន្តទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព៕

មតិយោបល់