ព័ត៌មានអន្តរជាតិ

មនុស្សចំនួន ៣៣នាក់បានស្លាប់ក្រោយការបំផ្ទុះគ្រាប់បែក ក្នុងរថយន្ត២គ្រឿងនៅភាគខាងត្បងប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់: យ៉ាងហោចណាស់មនុស្សចំនួន ៣៣នាក់បានស្លាប់ និង៤០នាក់ទៀតរងរបួសកាលពីសៅរិ៍ នៅពេលរថយន្តពីរមានផ្ទុកគ្រាប់បែក បានបើកចូលទៅបំផ្ទុកនៅទីក្រុង Samawa ក្នុងខេត្ត Muthanna។ នេះបើយោងតាមរយៈ សារព័តមាន indiatimes ចេញផ្សាយនៅយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៦។

បើតាមប្រភពពីសន្តិសុខជាតិ បាននិយាយថា ជនស៊ីវិលចំនួន ៣៣នាក់បានស្លាប់ និងច្រើនជាង ៤០នាក់ទៀតរងរបួស ក្រោយការបំផ្ទុះគ្រាប់ដ៏ខ្លាំងក្នុងរថយន្តពីរគ្រឿងនៅកណ្ដាលទីក្រុង Samawa។

គួរបញ្ជាក់ផងដែរ ការវាយប្រហារនេះ បានកើតទ្បើងនៅរសៀល ខណៈពេលដែលរថយន្តមានផ្ទុកគ្រាប់បែកមួយ បានបើកចូលមកចតនៅជិតតំបន់រដ្ឋាភិបាលរួចបំផ្ទុះ និងរថយន្តមួយទៀត បានបើកទៅបំផ្ទុះនៅទីកន្លែងដែលអ៊ូអរ ក្នុងស្រុក al-Sharji ស្ថិតនៅកណ្ដាលទីក្រុង Samawa ចម្ងាយ ២៧០ គីទ្បូម៉ែត្រពីភាគខាងត្បូងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់៕

13090401_773130509490242_1599685481_n 13149824_773130726156887_981824093_n

មតិយោបល់