ព័ត៌មានអន្តរជាតិ

ដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ផ្ដោតចម្បងលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច

ប៉ូឡូញៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានមកដល់ទីក្រុង Warsaw កាលពីយប់ថ្ងៃពុធ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសប៉ូឡូញ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។

កងទ័ពអាកាសមួយក្រុម ជាមួយប្រធានាធិបតី និងប្រពន្ធរបស់លោក បានមកដល់ទីក្រុង Warsaw ប្រហែលម៉ោង ១០ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក)។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ នឹងចាប់ផ្តើមសកម្មភាពរបស់លោក នៅក្នុងប្រទេសប៉ូឡូញ ហើយបើតាមលោក Krzysztof Szczerski ប្រធានជំនួយការប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា សកម្មភាពទាំងនោះ រួមមានការជួបជាមួយលោក Duda , កិច្ចពិភាក្សាគណៈប្រតិភូ និងការចូលរួមនៅក្នុង កិច្ចប្រជុំកំពូលតំបន់សមុទ្របី។

លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងផ្តល់នូវអនុសាសន៍អំពីគោលនយោបាយការបរទេសដ៏សំខាន់មួយ នៅទីលាន Krasinskich ។

យោងតាមមន្ត្រីជាន់ខ្ពស់ប៉ូឡូញ បានឲ្យដឹងថា សន្តិសុខ និងសេដ្ឋកិច្ច នឹងក្លាយជាប្រធានបទចម្បង ដែលត្រូវពិភាក្សា នៅក្នុងដំណើរទស្សនកិច្ចនេះ។

គួរបញ្ជាក់ដែរថា នេះជាដំណើរទស្សនកិច្ចលើកទីពីរហើយរបស់លោក ត្រាំ ទៅកាន់ទ្វីបអឺរ៉ុប។ បន្ទាប់ពីដំណើរទស្សនកិច្ច នៅទីក្រុង Warsaw លោកត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុង Hamburg ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា ក្នុងប្រទេសអាល្លឺម៉ង់៕

មតិយោបល់