ព័ត៌មានកីឡា

Man Utd មិនដណ្តើម Bakayoko ជាមួយ Chelsea ឡើយ

ក្រុមបីសាចក្រហម Manchester United មិនមានមហិច្ចតា ក្នុងការប្រជែងយក ខ្សែបម្រើក្រុម Monaco កីឡាករ Bakayoko ជាមួយនឹងក្រុម តោខៀវ Chelsea ឡើយ។

បើតាមការចុះផ្សាយរបស់ Telegram បានឲ្យដឹងថា Man Utd មិនមែនជាគូប្រជែង ក្នុងការដណ្តើមយក Bakayoko ឡើយ ខណ:ក្លិបមួយនេះមានគោលដៅ ផ្សេងពីនេះ។ ជាការពិតណាស់ មានពត៌មានជាច្រើន បានចុះផ្សាយនាពេលកន្លងមកថា Man Utd ចង់បាន Bakayoko ដោយប្រជែងជាមួយក្រុម Chelsea ។ ក៍ប៉ុន្តែ តាមរបាយការណ៍ចុងក្រោយ Man Utd មិនបានចាប់អារម្មណ៍លើ កីឡាករ Bakayoko ឡើយ ព្រោះថា ក្លិបបីសាចក្រហម កំពុងតែចង់បាន Nemija Matic ជាសមាជិករបស់ក្រុម Chelsea វិញនោះទេ។ Man Utd បានត្រៀមទឹកប្រាក់ ៤០លានផោន រួចហើយ ស្របពេលដែល Chelsea ក៍មានបំណងលក់ Matic ទៅឲ្យ Man Utd ដែរ ដោយសារតែក្រុមមួយនេះកំពុងសម្លឹងឃើញកីឡាករថ្មីៗជាច្រើន។

យ៉ាងណាវិញ ប្រភពពត៌មានចុងក្រោយ របស់ Sky Sports បានឲ្យដឹងថា ក្រុម តោខៀវ Chelsea កៀកនឹងនាំយកខ្សែបម្រើ Bakayoko ពីក្រុម Monaco ហើយ បន្ទាប់ពីក្រុមទាំងពីរ បានយល់ព្រមនៅក្នុងសំណើរ ៤០លានផោន ដែល Chelsea ឲ្យ។ ក៍ប៉ុន្តែ វាមិនទាន់ច្បាស់ នៅឡើយទេ​ គ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ ខណ:Man Utd កំពុងតែមានក្តីសង្ឃឹមច្រើន ក្នុងការទទួលបាន Nemija Matic ប្រសិនបើ Chelsea នាំយកបាន Bakayoko មែននោះ។

Tiemoue Bakayoko, Monaco

មតិយោបល់