រុស្សីៈ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានកាមេរ៉ាសុវត្ថភាព ចាប់បានរូបភាព អ្នកទោសម្នាក់ លួចរត់ចេញ ពីពន្ធនាគារ តាមរុន្ធគម្របបិតបើកដាក់អាហារឲ្យអ្នកទោស។
លោក Rustam Shahrudinov អាយុ ២៥ឆ្នាំ ត្រូវបានជាប់ពន្ធនាគារពីបទ លួចទ្រព្យសម្បត្តិអ្នកដទៃ ។ បើតាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថភាពបាន បង្ហាញថា លោក Shahrudinov រំកិលខ្លួនចេញតាមគម្របបិទបើក ទ្វារគុកតូចមួយចេញមកខាងក្រៅទាំងខ្លួនអាក្រាត ហើយលូកយក ខោអាវមកស្លៀកពាក់តាមក្រោយ មុនដើរចេញពីពន្ធនាគារទៅដោយសុវត្ថភាព។
ការចាកចេញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង ៤ល្ងាច នៅក្នុងទីក្រុង Izberbash ក្នុង ប្រទេសរុស្ស៊ី ភាគ ខាងលិច សាធារណរដ្ឋ Dagestan ដែលជាកន្លែងអ្នកទោស Shahrudinov ជាប់ពន្ធនាគារពីបទលួចទ្រព្យអ្នកដទៃ។
ប៉ូលិសបាននិយាយថា បុរសម្នាក់នោះ ត្រូវបានឃុំឃាំងដោយសារ រូបគេត្រូវបានតុលាការធ្វើការជំនុំជម្រះ និង ចេញសាលក្រមកាត់ទោសរួចរាល់ហើយ។ ក្រោយពេលគេចខ្លួន ក្រុមប៉ូលិស និងទាហ៊ានបានកំពុង តាមប្រមាញ់ចាប់យកមកវិញ៕
មតិយោបល់