វៀតណាមៈ ធនាគារពិភពលោក (WB) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា តាមការស្ទង់មតិក្នុងតំបន់ យ៉ាងហោចណាស់ពលរដ្ឋវៀតណាមចំនួន ៥,៦ លាននាក់ មិនបានចុះបញ្ជីលំនៅដ្ឋានគ្រួសារអចិន្រ្តៃយ៍ នាពេលបច្ចុប្បន្ន ដែលគេហៅជាភាសាវៀតណាមថា “Ho Khau”។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦។
ព័ត៌មាននេះ ត្រូវបានចេញផ្សាយនៅឯសិក្ខាសាលា ស្តីពីការចាប់ផ្តើម របាយការណ៍ស្រាវជ្រាវមួយ ដែលមានចំណងជើងថា “ប្រព័ន្ធបញ្ជីគ្រួសារ នៅវៀតណាម” ដែលប្រារព្ធធ្វើនៅក្នុងរដ្ឋធានីហាណូយ នៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមរបាយការណ៍រៀបចំទ្បើង ដោយ WB និងបណ្ឌិតសភាវិទ្យាសាស្រ្ត សង្គមវៀតណាម (VASS) តួលេខនៃអ្នកដែលគ្មាន Ho Khau រួមមាន ៣៦ ភាគរយ នៃចំនួនប្រជាជន ក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ច ភាគខាងត្បូងទីក្រុង ហូជីមិញ និង ១៨ ភាគរយទៀត នៅទីក្រុងហាណូយ៕
មតិយោបល់