តួកគីៈ តាមការស្ទង់ទីតាំងភូមិសាស្ត្រអាមេរិក (USGS) នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៦,៧ រ៉ិចទ័រ បានវាយប្រហារនៅភាគនិរតីឆ្នេរសមុទ្រ Aegean នៃប្រទេសតួកគី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១ និង៣១ នាទីទៀបភ្លឺ ស្ថិតនៅឆ្នេរសមុទ្រភាគនិរតី នៃទីក្រុង Marmaris ក្នុងខេត្ត Mugla ។
លោកស្រី Esengul Civelek អភិបាលខេត្ត Mugla បាននិយាយថា របាយការណ៍ដំបូងបានបង្ហាញថា មិនមានការខូចខាត និងផលរំខានធំៗ ដោយសារគ្រោះរញ្ជួយដីនេះទេ ប៉ុន្តែមានមនុស្សមួយចំនួនតូច បានរងរបួសស្រាល៕
មតិយោបល់