ព័ត៌មានជាតិ

ឧកញា៉ សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្យន៏ ត្រូវព្រះរាជអាជ្ញាចេញដីការបង្គាប់ ឱ្យចូលខ្លួនពាក់ព័ន្ធបណ្តឹងសំណុំរឿងក្លែងបន្លំ និងលិខិតក្លែងក្លាយ

ភ្នំពេញ៖ លោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្យន៏ ត្រូវបានព្រះរាជអជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យចូលខ្លួន ដើម្បីឆ្លើយដោះបន្ទុក លើសំណុំរឿងបន្លំ និងប្រើប្រាស់ឯកសារក្លែង។

ប្រភពព័ត៏មានបានប្រាប់ឱ្យដឹងថា ការដែលព្រះរាជអជ្ញាចេញដីការបង្គាប់ឱ្យលោកស្រីប្រធានក្រុមហ៊ុនរូបនេះ ចូលខ្លួនទៅឆ្លើយដោះបន្ទុកនោះ គឺធ្វើឡើងដោយយោងតាមបណ្តឹងរបស់លោកឧកញ្ញាម្នាក់ ដែលបានដាក់ពាក្យបណ្តឹងលោកស្រី ពីបទបន្លំ និងប្រើប្រាស់លិខិក្លែងក្លាយ។

លោកស្រីឧកញ្ញា សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្យន៏ ត្រូវបានមហាជនស្គាល់ជាអ្នកជំនួញធំម្នាក់ ទាំងនៅភ្នំពេញនឹងខេត្តកណ្តាល ជាពីសេសលើមុខជំនួញដីធ្លីនៅខេត្តកណ្តាលតែម្តង។ សូមបញ្ជាក់ថា កន្លងមកលោកស្រីឧកញ្ញា សៀង ចាន់ហេង ធ្លាប់ត្រូវបានប្រជាពលរដ្ឋជាច្រើននៅខេត្តកណ្តាល ប្តឹងជាបន្តបន្ទាប់ ពាក់ព័ន្ធដីធ្លីជាមួយពួកគាត់។

ក្រៅពីនោះលោកស្រី ក៏ធ្លាប់តុលាការបង្គាប់ឱ្យសម្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ នៅក្រុងតាខ្មៅខេត្តកណ្តាល។ តែពេលនេះលោកស្រីឧកញ្ញា សៀង ចាន់ហេង ត្រូវព្រះរាជអាជ្ញាចេញដីការបង្គាប់ ឱ្យចូលខ្លួនលើសំណុំរឿងបន្លំ និងប្រើប្រាស់លិខិតក្លែង តាមបណ្តឹងរបស់ឧកញ្ញាម្នាក់ទៀត។ Post News នឹងតាមដានករណីនេះបន្តទៀត ផ្សាយជូនប្រិយ៏មិត្តPost news៕

photo_2016-04-06_21-42-11

មតិយោបល់