ឥណ្ឌូនេស៊ីៈ មន្ដ្រីជាន់ខ្ពស់នៃការិយាល័យជួយសង្គ្រោះ ក្នុងប្រទេស នៅថ្ងៃអង្គារនេះ បាននិយាយថា ទូកដឹកអ្នកដំណើរ ៤៧ នាក់ បានលិចនៅឯនាយសមុទ្រ ក្នុងខេត្ត North Kalimantan ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់ការិយាល័យជួយសង្គ្រោះ លោក Marsudi បាននិយាយថា ទូកល្បឿនលឿន Rejeki Baru ដែលធ្វើដំណើរទៅកាន់ស្រុក Bulungan បានលិចបន្ទាប់ពីការជិះបានចម្ងាយ ១គីឡូម៉ែត្រពីឆ្នេរសមុទ្រ Pelabuhan Tengkayu នៃតំបន់ប្រជុំ Tarakan ។
មកទល់ពេលនេះ ភ្នាក់ងារជួយសង្គ្រោះ រួមទាំងប៉ូលិសមកពីកងនាវាចរណ៍ កំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ សម្រាប់ជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុនេះ៕
មតិយោបល់