តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា រដ្ឋាភិបាលតួតគី បានបណ្តេញបុគ្គលិកសន្តិសុខជាង ៨.០០០នាក់ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងចលនានៃការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់លោក Gulen កាលពីខែកក្កដាកន្លងទៅ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។
ទីភ្នាក់ងារព័ត៌មាន Anadolu រាយការណ៍ថា បុគ្គលិកសន្តិសុខ ត្រូវបានបណ្តេញចេញ រួមមានមន្ត្រីប៉ូលិស ៧.៦៦៩ នាក់ សមាជិកកងរាជអាវុធហត្ថ ៣២៣ នាក់ អភិបាលកណ្តាល ២៤ នាក់ និងបុគ្គលិកឆ្មាំសមុទ្រពីរនាក់។
រដ្ឋាភិបាលតួកគី បានបញ្ជាក់ម្តងហើយម្តងទៀតថា ចលនាប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កដា ពិតជាមានការជាប់ទាក់ទង និងត្រូវបានរៀបចំទ្បើងដោយលោក Gulen ។
បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ត្រូវបានបរាជ័យរដ្ឋាភិបាលតួកគី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងបានបើកការបង្ក្រាបទ្រង់ទ្រាយធំមួយ ទៅលើអ្នកដែលបានគាំទ្រចលនារបស់លោក Gulen ក្នុងប្រទេសផងដែរ៕
មតិយោបល់