ហ្វីលីពីនៈ តាមការស្ទង់ទីតាំងភូមិសាស្ត្រអាមេរិក (USGS) នៅថ្ងៃសៅរិ៍នេះ បានឲ្យដឹងថា ករណីរញ្ជួយដីមួយកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារនៅកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ០៨ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលគ្រោះរញ្ជួយដីនេះ មានអនុភាព វាយប្រហារនៅចម្ងាយ ២២,៥ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង General Santos ដែលមានប្រជាជនរស់នៅប្រមាណជា ៦០០.០០០ នាក់។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍នៃការខូចខាតណាមួយនៅទ្បើយទេ ប៉ុន្តែការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានព្រមានថា អាចមានការរង្គោះរង្គើនៅកន្លែងជាច្រើនផងដែរ។
គួរបញ្ជាក់ដែរថា ហ្វីលីពីនជាប្រទេសមួយ ស្ថិតនៅទ្វីបអាស៊ី ដែលឧស្សាហ៍កើតមានគ្រោះរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាញឹកញាប់៕
មតិយោបល់