ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ចប់ការផ្លាស់ប្តូរតំណែងធំៗ នៅក្នុងប្រទេស

(ហាណូយ)៖ នៅរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ ប្រទេសវៀតណាម បានធ្វើការផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំកំពូលៗមួយចំនួន ដោយក្នុងនោះរួមមានប្រធានសភា ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីផងដែរ នៅក្នុងការសម័យប្រជុំសភាលើកទី ១៣ នាទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។

ជាលទ្ធផលនៃការបោះឆ្នោតគាំទ្រការផ្លាស់ប្តូរ ដោយសមាជិកសភាជាតិរបស់វៀតណាមនោះ មេដឹកនាំថ្មីៗ ដែលបានឡើងកាន់តំណែងជំនួសមេដឹកនាំចាស់ៗ ដែលផុតអាណត្តិ មានដូចជា លោក Nguyen Xuan Phuc ក្លាយជានាយករដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Ngan ក្លាយជាប្រធានសភាស្ត្រីដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រវៀតណាម និងលោក Tran Dai Quang ក្លាយជាប្រធានាធិបតីថ្មី។

នៅក្នុងពិធីស្បថឡើងកាន់តំណែងថ្មី មេដឹកនាំសំខាន់ៗទាំងបីខាងលើនេះ បានប្តេជ្ញាបន្តបំពេញកតព្វកិច្ចដ៏សំខាន់ៗទាំងឡាយ ដែលគណបក្សដឹកនាំអំណាចដាក់ជូន៕

photo_2016-04-07_07-55-18photo_2016-04-07_07-55-10

 

មតិយោបល់