ព័ត៌មានអន្តរជាតិ

ចិន បង្ហាញសញ្ញាថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្គ្រាមនៅលើឧបទ្វីបកូរ៉េ

ចិនៈ បន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលមានទំហំទឹកប្រាក់ ១ ពាន់លានដុល្លារ ដោយផ្ដោតលើការនាំចេញ ធ្យូងថ្ម ,ដែក និងដែកថែបរបស់ទីក្រុងព្យុងយ៉ាង មកកាន់ប្រទេសខ្លួន នៅពេលនេះរដ្ឋាភិបាលក្រុងប៉េកាំង កំពុងរៀបចំធ្វើសមយុទ្ធយោធាជាច្រើនដង នៅឯសមុទ្រលឿង។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សារនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៧។

លោក Malcolm Davis អ្នកតំណាងនៃវិទ្យាស្ថានយុទ្ធសាស្ត្រគោលនយោបាយអូស្ត្រាលី បានប្រាប់កាសែត South China Morning Post ថា «សមយុទ្ធកងទ័ពជើងទឹកចិន ជាការបង្ហាញសញ្ញាថា ក្រុងប៉េកាំង បានតៀមខ្លួនរួចជាស្រេច ក្នុងជម្លោះណាមួយ ប្រសិនបើសង្គ្រាម ត្រូវបានផ្ទុះទ្បើង»។

ក្នុងនោះលោក បានបន្ថែមថា តាមរយៈសកម្មភាពចិននៅពេលនេះ ត្រូវបានគេមើលឃើញថា មិនមែនមានបំណងផ្តោតតែទៅលើកូរ៉េខាងជើងម្នាក់នោះទេ ធាតុពិតរដ្ឋមួយនេះ ធ្វើយ៉ាងដូច្នេះ ព្រោះពួកគេចង់បង្ហាញសញ្ញា ទៅកាន់ប្រទេសផ្សេងទៀតផងដែរ»។

សូមជំរាបថា ចិន កំពុងបង្កើនការពង្រឹងកងទ័ពជើងទឹកខ្លួន ឲ្យកាន់តែខ្លាំងទ្បើង ដែលកាលពីសបា្ដហ៍ ទីក្រុងប៉េកាំង បានបន្ថែមនាវានុយក្លេអ៊ែរមួយផ្សេងទៀត ទៅឲ្យកងនាវារបស់ពួកគេ។

សមយុទ្ធជាច្រើនដង ដែលនឹងត្រូវធ្វើទ្បើងនេះ រួមបញ្ចូលទាំងការធ្វើតេស្តបាញ់គ្រាប់ពិត ការហ្វឹកហ្វឺនចល័តការវាយលុក និងការពារ ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ, នាវាមុជទឹក និងយន្តហោះចម្បាំងផងដែរ៕

មតិយោបល់