ក្រុមហ៊ុន Vietjet នឹងផ្តល់ជូននូវសំបុត្រយន្តហោះចំនួន ២សែនសំបុត្រ ដែលមានតម្លៃចាប់ពី សូន្យដុល្លារ រយៈពេល ៥ថ្ងៃពីថ្ងៃទី ៩ ខែសីហាដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧។
ការផ្សព្វផ្សាយនេះត្រូវបានអនុវត្តសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ពីទីក្រុងហូជីមិញ ហាណូយ ដាណាង ហាយផុង (វៀតណាម) ទៅកាន់ទីក្រុងសេអ៊ូល ប៊ូសាន (ហុងកុង កាវសឺង តៃប៉ិ តាអ៊ីន តាកាង តៃវ៉ាន់) សិង្ហបុរី / ទីក្រុងបាងកក (ថៃ) / កូឡាឡាំពួរ (ម៉ាឡេស៊ី) / យ៉ាងហ្គុន (មីយ៉ាន់ម៉ា) / សៀមរាប (កម្ពុជា) ជាមួយពេលវេលាហោះហើរចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨។
ក្រៅពីនេះ Vietjet បន្តបង្កើនហ្វ្រេកង់ហោះហើរសម្រាប់ជើងហោះហើរអន្តរជាតិជាច្រើន ដូចជាផ្លូវទីក្រុងហូជីមិញ-សេអ៊ូល នឹងមានជើងហោះហើរត្រឡប់មកវិញចំនួន ១៤ដងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧។ ផ្លូវ Da Nang-Seoul នឹងត្រូវបានបង្កើនផងដែរពីជើងហោះហើរ ត្រលប់មកវិញចំនួន ១៤ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៧។
បម្រែបម្រួលអាកាសធាតុពីមួយរដូវទៅមួយរដូវ ជានិច្ចកាលជាទីពេញនិយមជានិច្ចពី សំណាក់ភ្ញៀវទេសចរ ហើយក្នុងពេលដែលអាកាសធាតុកំពុងចុះត្រជាក់ គឺជាពេលវេលាដ៏ល្អបំផុត សម្រាប់អ្នករាល់គ្នា ធ្វើដំណើរទៅកាន់គោលដៅអន្ដរជាតិ៕
មតិយោបល់