ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួនខណៈដែលបានចូលលួចទូរសព្ទនៅក្នុងហាងមួយកន្លែង ក្រោយពេលធ្វើសកម្មភាពបាន១ថ្ងៃត្រូវម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ វាំង ពូយ អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដឃាត់ខ្លួនបានមុន និងទី២ឈ្មោះ សា មីប៉ោង អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅផ្ទះសំណាក់អប្សារ៉ា២។
តាមសម្តីពីជនរងគ្រោះឈ្មោះ ហួន លី អាយុ២៤ឆ្នាំ មុខរបរ អ្នកលក់ទូរសព្ទបានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ រូបគាត់បានចាក់សោតូបលក់ដូចជាធម្មតា ហើយបានទៅផ្ទះដូចរាល់ដល់តែនៅព្រឹកថ្ងៃទី៨បានមកបើកតូបស្រាប់តែឃើញមានដំបូលរបើកបានទៅមើលទូរសព្ទដែលដាក់នៅក្នុងទូបានបាត់អស់ចំនួនជាង១០គ្រឿង ហើយនៅថ្ងៃដដែលបានបើកកាមេរ៉ាឆែកមើលស្រាប់តែឃើញមានជនសង្ស័យ២នាក់បានចូលធ្វើសកម្មភាពចូលលួចហើយជាមុខសញ្ញាចាស់ផង។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល៣ថ្ងៃដដែលបានឆែកកាមេរ៉ាសុវត្ថិភាពទៀតបានឃើញជនសង្ស័យម្នាក់បានដើរកាត់ខាងមុខតូបលក់បានឃាត់ខ្លួនសួរបានសាភាពថាខ្លួនពិតជាបានលួចពិតប្រាកដមែន ហើយក៏មានបក្ខពួកម្នាក់ទៀតដែលកំពុងតែដេកនៅក្នុងផ្ទះសំណាក់ផងដែរបានប្រគល់ឲ្យសមត្ថកិច្ចសួនាំបន្ត។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍បានសាកសួរទៅលើជនសង្ស័យរួចហើយបានសហការជាមួយនិងកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យបានដឹកជនសង្ស័យម្នាក់ហើយទៅយកបានម្នាក់ទៀតដែលកំពុងតែសោយសុខក្នុងផ្ទះសំណាក់ ក្រោយពីឃាត់ខ្លួនហើយបាននាំទៅរកទូរសព្ទដែលវាលាក់ទុកនៅក្នុងដីឡូ១កន្លែងបាន៥គ្រឿង ចំណែកប៉ុន្មានគ្រឿងទៀតបានយកទៅលក់អស់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/lgwFhYHFuCU
មតិយោបល់