ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ក្នុងពូល A ដោយក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ជម្រើសជាតិឡាវអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ៣ទល់១ កាលពីម្សិលមិញ។
U-22 មីយ៉ាន់ម៉ា នៅតែរក្សាដំណែងកំពូលតារាងនៅក្នុងពូល A ដដែលដោយប្រកួត ២លើក ទទួលជ័យជម្នះទាំងអស់ ពោលគឺយកឈ្នះ U-22 សិង្ហបុរី ២ទល់០ និងបន្តឈ្នះ U-22 ឡាវ ៣ទល់១ ខណៈដែលក្រុមម្ចាស់ផ្ទះ U-22 ម៉ាឡេសុី ស្ថិតនៅលេខ ២ ដោយឈ្នះទាំងពីរប្រកួតដូចគ្នាគឺ ព្រុយណេ ២ទល់១ និងឈ្នះ សិង្ហបុរី ២ទល់១ ដែរ ដោយមានគ្រាប់បាល់តិចជាង ២គ្រាប់។
ដូច្នេះហើយ មីយ៉ាន់ម៉ា និងម៉ាឡេសុី មានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គបន្ត ខណៈដែល សិង្ហបុរី, ឡាវ ហើយនិងព្រុយណេ ពុំទាន់មានពិន្ទុនៅឡើយទេ បន្ទាប់ពីការបង្ហាញខ្លួន ២លើកមកនេះ៕
ខាងក្រោមនេះជាការប្រកួតហាយឡាយរបស់ក្រុមទាំងពីរ៖
https://www.youtube.com/watch?v=6g_jIrlemik
មតិយោបល់