ព័ត៌មានអន្តរជាតិ

កុមារចំនួនជាង ៧០០.០០០នាក់ ត្រូវផ្លាស់ប្តូរទីកន្លែងរស់នៅ ក្នុងជំរំនៅប្រទេសនីហ្សេរីយ៉ា

នីហ្សេរីយ៉ាៈ បើតាមមូលនិធិអង្គការ UNICEF កុមាររបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា កុមារជាង ៧០០.០០០នាក់ ដែលបានចុះបញ្ជីដោយទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិនីហ្សេរីយ៉ា កំពុងរស់នៅក្នុងជំរុំជាជនភៀសខ្លួន នឹងត្រូវផ្លាស់ប្តូរទីកន្លែងរស់នៅទៅតំបន់ភាគឦសាននៃប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។

ពាក់កណ្តាលនៃកុមារ ៧៧២.២២៤ ពុំមានក្រុមគ្រួសារនោះទេ នេះបើតាមការឲ្យដឹងពីលោក Olusoji Adeniyi ជាអ្នកឯកទេសខាងសង្គ្រោះបន្ទាន់របស់អង្គការ UNICEF បានប្រាប់នៅក្នុងសិក្ខាសាលាមួយ ក្នុងទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា។

លោក Adeniyi បានឲ្យដឹងបន្ថែមថា កុមារមួយចំនួន ត្រូវបានបាត់បង់ស្មារតី ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ផ្នែកស្មារតីសង្គម និងការគាំទ្រ ដើម្បីធានារ៉ាប់រងពួកគេឲ្យរស់នៅក្នុងសង្គម បានត្រឹមត្រូវឡើងវិញ។

លោកបាននិយាយថា ភាគច្រើននៃកុមាររងគ្រោះទាំងនេះ គឺកើតទ្បើងពីការបះបោរអ៊ិស្លាមនិយម ដោយក្រុមបូកូហារ៉ា៕

children-idp-camp-690x394images

មតិយោបល់