ព័ត៌មានអន្តរជាតិ

រដ្ឋចំនួន ៥ ហើយ ដែលផ្ទុះការតវ៉ានឹងបទបញ្ជារបស់ប្រធានាធីបតីអាមេរិក

អាមេរិកៈ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននាំឲ្យមានការលុបចោលទិដ្ឋាការ របស់សហរដ្ឋអាមេរិករាប់ម៉ឺន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមមេធាវីរបស់រដ្ឋាភិបាលអាមេរិក បានប្រាប់តុលាការរដ្ឋ Virginia ថា ទិដ្ឋាការ ១០០.០០០ ហើយ ត្រូវបានគេដកហូតវិញ ខណៈដែលមន្រ្តីតុលាការ បាននិយាយថា យ៉ាងហោចណាស់ ៥ រដ្ឋហើយ ក្នុងនោះមានរដ្ឋ Virginia, ញូវយ៉ក, Massachusetts, Michigan និងរដ្ឋវ៉ាស៊ីនតោន ដែលកំពុងជំទាស់នឹងការប្រតិបត្តិ របស់សេតវិមាននេះ។

សូមជំរាបថា បទញ្ជារបស់លោក ត្រាំ បានដាក់កំហិតហាមឃាត់ប្រជាពលរដ្ឋមកពីបណ្តាប្រទេសនៅអាហ្រ្វិកខាងកើត និងមជ្ឈឹម ភាគច្រើនប្រទេសមូស្លីមចំនួនប្រាំពីរ មិនឲ្យជាន់ដីអាមេរិក ដែលបានធ្វើឲ្យមានការតវ៉ារីករាលដាល កាន់តែខ្លាំងក្នុងប្រទេស៕

មតិយោបល់