ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូដឹកផ្លែស្លាយ៉ាងសំពោងសំពាយ ក៏រេចង្កូតប៉ះជាមួយរថយន្ត ធ្វើឲ្យដួលនិងបណ្តាលឲ្យមានគ្រោះថ្នាក់!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូម៉ាកហុងដាវ៉េវឆ្លាមពណ៌ខ្មៅបើកបុកជាមួយរថយន្ត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួស។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចស្ពានស្ទឹងប្រយោល ស្ថិតក្នុងភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះ ចេន យឺន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រះអណ្ដូង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកក្នុងទិសដៅពីលិចមកកើតហើយបានវេចង្កូតទៅឆ្វេងដៃទៅបុករថយន្ដបែនដឹកខ្សាច់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខកំពង់ចាម3A-4518 អ្នកបើកបរគេចខ្លួនបាត់បានបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយរថយន្ដគេចធ្លាក់ជាយថ្នល់បណ្ដាលឲ្យក្រឡាប់។

មូលហេតុគឺមកពីអ្នកបើកបរម៉ូតូឌុបផ្លែស្លាច្រើសំពីងសំពោងវេទៅឆ្វេងដៃទៅបុកជាមួយរថយន្ដ ទើបបណ្តាលឲ្យមានការគ្រោះថ្នាក់បែបនេះ។

ក្រោយពេលកើតហេតុប៉ូលិសក៏បានចុះទៅធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្តទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់