ព័ត៌មានជាតិ

យុវជនម្នាក់បានបើកម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកកណ្តាលស្ទឹង!

កណ្តាលៈ យ៉ាងហោចណាស់មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបានបើកម៉ូតូបុកជាមួយរថយន្ត។

កើតហេតុនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៣៤ ចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ មាំង ប៊ុនឆឺង(ស្លាប់) ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអន្លង់ព្រីង ឃុំដើមឬស ទិសដៅពីលិចទៅកើត បើកបរម៉ូតូម៉ាកyamaha EYFITER ពណ៌ខ្មៅលាយស (គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ និងមិនពាក់មួកសុវត្តិភាព)។ រីឯរថយន្តបានបើក រត់គេចបាត់ ដោយមិនស្គាល់ភិនភាគ។

តាមការសនិដ្ឋាននិងប្រជាពលរដ្ឋបានឃើញថារថយន្តបើកពីទិសមកដល់ត្រង់ចំណុចកើតហេតុ បានបត់ចូលផ្លូវប្រឡាយ ស្រាប់តែ ម៉ូតូ០១គ្រឿងមានល្បឿនលឿនពេកមកពីលិចទៅកើតលុះមកដល់ត្រង់ចំណុចកើតហេតុបានបុករថយន្តផ្នែកខាងក្រោយបណ្តាលឲ្យស្លាប់ភ្លាមតែម្តង។

ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន៕

មតិយោបល់