ម៉ាឡេស៊ីៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ ដែលភាគច្រើនគឺជាសិស្ស ត្រូវបានស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះ នៅឯសាលាមួយកន្លែង ក្នុងទីក្រុងគួឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
លោក Khirudin Drahman ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៅទីក្រុងគួឡាឡាំពួ បានប្រាប់ភ្នាក់ងារ AFP ថា «ចំនួនអ្នកស្លាប់ទាំងនោះ រួមមានសិស្សសាលា ២៣ នាក់ និងអ្នកយាមពីរនាក់ ដែលឧបទ្ទវហេតុនេះ បានកើតទ្បើងនៅវេលាម៉ោង ០៥ និង ១៥ ព្រឹក (ម៉ោងនៅក្នុងស្រុក) ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងនៅទ្បើយទេ អំពីមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យនេះ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមពន្លត់អគ្គីភ័យក្នុងទីក្រុង បានបង្ហាញនូវក្តីព្រួយបារម្ភទៅលើប្រព័ន្ធសុវត្ថិភាព នៃសាលារៀនសាសនាឯកជនជាច្រើនដទៃទៀត នៅទូទាំងប្រទេសផងដែរ៕
មតិយោបល់