អាមេរិក: តុលាការសហព័ន្ធរដ្ឋហាវ៉ៃ បានប្រកាសច្រានចោលបម្រាមថ្មី របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ គឺមុនពេលដែលវា ត្រូវបានគេកំណត់ឲ្យចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅទី១៦ ខែមីនា ឆ្នាំ២០១៧។
សេចក្តីសម្រេចនេះ បានធ្វើទ្បើងដោយចៅក្រមតុលាការស្រុក Derrick គឺលោក Derrick Watson ដោយបានលើកទ្បើងថា «ខ្លួនមិនទទួលយកការដាក់បម្រាមថ្មី របស់លោក ត្រាំ ដែលវានឹងចាប់ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នោះទេ»។
សូមជំរាបថា លោក ដូណាល់ ត្រាំ បានប្រកាសចេញបម្រាបនេះ ជាលើកទី២ហើយ ក្នុងគោលបំណង ដើម្បីបញ្ឈប់ ការហូរចូលក្រុមភេវរកម្មអន្តរជាតិ មកកាន់សហរដ្ឋអាមេរិក ខណៈដែលបម្រាមនេះ មានការតវ៉ាប្រឆាំងពីប្រជាពលរដ្ឋខ្លួន និងការរិះគន់ពីសំណាក់អន្តរជាតិ ជុំវិញការរើសអើងពូជសាសន៍ផងដែរ។
គួរបញ្ជាក់ដែរថា ហាវ៉ៃជារដ្ឋមួយ ស្ថិតនៅក្នុងចំណោមបណ្ដារដ្ឋជាច្រើនទៀត ដែលបានជំទាស់ប្រឆាំង មិនព្រមអនុវត្តនូវបម្រាម របស់រដ្ឋបាលលោក ត្រាំ ពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ មកពីប្រទេសមូស្លីមចំនួន៦ និងជនភៀសខ្លួន ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក៕
មតិយោបល់