ម៉ិកស៊ិកៈ តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសប្រទេស បានឲ្យដឹងថា ករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារនៅភាគកណ្តាល នៃប្រទេសម៉ិកស៊ិក ដោយបានសម្លាប់មនុស្សជាង ១៤០ នាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
រញ្ជួយដីនេះ បានផ្តួលរំលំអគារជាច្រើនខ្នង នៅក្នុងរដ្ឋធានីម៉ិកស៊ិក រួមទាំងសាលារៀនមួយ ដែលជាកន្លែងកុមារជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតផងដែរ។
យោងតាមអ្នកនាំពាក្យទីភ្នាក់ងារការពារស៊ីវិល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤៩ នាក់ បានស្លាប់នៅទូទាំងប្រទេស ដោយសារគ្រោះរញ្ជួយដីនេះ៕
មតិយោបល់