អាមេរិកៈ អតីតបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីល ឡារីគ្លីនតុន បាននិយាយថា ការបរាជ័យរបស់ខ្លួន គឺដោយសារការលួចចូលប្រព័ន្ធបោះឆ្នោតអាមេរិករបស់រុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
លោកស្រី គ្លីនតុន បានថ្លែងប្រាប់ទៅកាន់អ្នកគ្រាំទ្រគណបក្សខ្លួនថា « ពីមុនប្រធានាធិបតីរុស្ស៊ី លោក ពូទីន ធ្លាប់បាននិយាយថា ឲ្យលោកស្រី កុំចេះលូកលាន់រឿងបោះឆ្នោតប្រទេសដទៃ គិតតែរឿងប្រទេសខ្លួនឯងទៅ នៅពេលលោកស្រីបានអធិប្បាយ ប្រឆាំងនឹងការបោះឆ្នោតសភារុស្ស៊ី កាលពីប្រាំឆ្នាំមុន តែឥទ្បូវនេះ បែរជារុស្ស៊ីមកលួចបន្លំចូលប្រព័ន្ធបោះឆ្នោតអាមេរិកទៅវិញ»។
ក្នុងនោះលោកស្រី ក៏បានបន្ទោសផងដែរ ពាក់ព័ន្ធនឹងការចេញលិខិតផ្សាយរបស់ប្រធាន FBI គឺលោក James Comey ដែលបានធ្វើឲ្យលោកស្រីបរាជ័យ ក្នុងការប្រកួតប្រជែងបោះឆ្នោត ខណៈដែលឥទ្បូវនេះ FBI បានគាំទ្រការវាយតម្លៃរបស់ CIA ជុំវិញការអន្តរាគមន៍របស់រុស្ស៊ី ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនេះ៕
មតិយោបល់