អ៊ុយក្រែនៈ មនុស្សជាង ៣ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីភាគកណ្តាលតំបន់ Vinnytsia របស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីឃ្លាំងអាវុធដ៏ធំមួយ ដែលផ្ទុកទៅដោយគ្រាប់មីស៊ីល បានឆាបឆេះ និងផ្ទុះឡើង ខណៈអាជ្ញាធរ បាននិយាយថា វាគឺជាទង្វើមួយ ដែលអាចបង្កការបំផ្លិចបំផ្លាញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងនៅជិតទីប្រជុំជន Kalynivka ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Kiev ដែលអគ្គិភ័យនេះ បានបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ប៉ុន្តែមិនមានសេចក្តីរាយការណ៍ណាមួយ អំពីការស្លាប់ឡើយ។
សូមជំរាបថា គ្រាប់បែកជាង ១៨០ ពាន់តោន ត្រូវបានគេជឿថា បានរក្សាទុកនៅក្នុងឃ្លាំងនោះ រួមទាំងគ្រាប់កាំភ្លើងសម័យសង្គ្រាមត្រជាក់ និងគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់បង្ហោះផ្សេងៗជាច្រើនទៀតផងដែរ៕
មតិយោបល់