ក្រុមតោខៀវ Chelsea បានធ្វើឲ្យក្រុមអេស្ប៉ាញ Atletico Madrid ខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានវាយបកយកឈ្នះវិញ នៅតង់ទី២ ដណ្តើម ៣ពិន្ទុយកមកវិញ យ៉ាងអស្ចារ្យបំផុតសម្រាប់ក្រុមជើងខ្លាំង អង់គ្លេសមួយនេះ។
ជាក់ស្តែងណាស់ បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះអេស្ប៉ាញ Atletico Madrid នាំមុខមុនតាំងពីនាទីទី៤០ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធបារាំង Antonie Griezmann បានធ្វើឲ្យ Chelsea មានការព្យាយាមយ៉ាងខ្លាំង។ ការប្រឹងប្រែងនេះ គឺពិតជាមិនធ្វើឲ្យក្រុមតោខៀវ Chelsea ខកចិត្តឡើយ ព្រោះថានៅនាទីទី ៦០ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានរកគ្រាប់បាល់ ១គ្រាប់ តាមស្មើឲ្យក្រុម Chelsea វិញដែលនេះគឺជាក្តីសង្ឃឹមមួយ សម្រាប់ក្រុមតោខៀវ ក្នុងការរកពិន្ទុពីការប្រកួតនេះ។ យ៉ាងណាក៍ដោយ នៅនាទីទី ៩០ ជិតនឹងបញ្ចប់ការប្រកួតទៅហើយនោះ ខ្សែប្រយុទ្ធវ័យក្មេង Micky Batshuayi បានរកគ្រាប់បាល់ទី២ ឲ្យក្រុម តោខៀវ Chelsea ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល ២-១ ។
ដូច្នេះហើយ នេះគឺជាការវាយបកយ៉ាងអស្ចារ្យ សម្រាប់ក្រុមតោខៀវ Chelsea ដែលអាចធ្វើបានយ៉ាងល្អ ក្នុងការបន្តរក៣ពិន្ទុលើក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ។ Chelsea មាន ៦ពិន្ទុឈរកំពូលតារាង ខណៈក្រុម Roma ឈរលេខ២ មាន៤ពិន្ទុ ក្រោយពីឈ្នះក្រុមម្ចាស់ផ្ទះ Qarabag ក្នុងលទ្ធផល ២-១ ចំណែក Atletico Madrid ឈរលេខ៣មាន ១ពិន្ទុ និង Qarabag បាតតារាង មាន០ពិន្ទុ។
https://www.youtube.com/watch?v=ClJME8d6uc4
មតិយោបល់