ព័ត៌មានបច្ចេកវិទ្យា

កប់! Instagram ឥឡូវអនុញ្ញាតឱ្យគ្រប់គ្នាថតវីដេអូផ្សាយផ្ទាល់ម៉ាស្រឡាញ់ ជាមួយមិត្តភក្តិ!

ចង់ចូលមើល ចុច Like ឬ Comment ក៏បាន!

ឥឡូវនេះ មុខងារថតវីដេអូផ្សាយផ្ទាល់ជាមួយមិត្តភក្តិមួយទល់នឹងមួយ នៅលើបណ្តាញសង្គមរូបថត Instagram ដែលត្រូវបានដាក់សាកល្បងចាប់តាំងពីដើមខែសីហា មកនោះ គឺត្រៀមខ្លួនរួចរាល់សម្រាប់អ្នកប្រើប្រាស់ទូទៅហើយ។

ដើម្បីប្រើមុខងារថ្មីនេះបាន លោកអ្នកគ្រាន់តែចុចលើប៊ូតុង Add ឋិតនៅខាងក្រោមផ្ទាំងកម្មវិធី ហើយចុចអញ្ជើញនរណាម្នាក់ដែលកំពុងបើកមើលវីដេអូផ្សាយផ្ទាល់របស់លោកអ្នក។ បន្ទាប់មក អេក្រង់ក្នុងកម្មវិធី នឹងញែកចេញជាពីរដើម្បីបង្ហាញវីដេអូរបស់អ្នកទាំងសងខាង។

បន្ថែមពីលើនេះ នៅពេលវីដេអូផ្សាយផ្ទាល់ត្រូវបានបញ្ចប់ លោកអ្នកអាចចម្លងវាទុកក្នុងផ្នែក Instagram Stories សម្រាប់រយៈពេល ២៤ ម៉ោង ឬចុចបោះបង់វាចោលក៏បាន។

ដោយឡែក ប្រសិនបើមាននរណាម្នាក់ដែលអ្នកបានចុច Follow កំពុងថតវីដែអូផ្សាយផ្ទាល់ជាមួយមិត្តណាម្នាក់ អ្នកនឹងឃើញរង្វង់ពីរត្រួតលើគ្នានៅក្នុងរបារ Stories ដោយរំលេចជាមួយពាក្យ Live។ ពេលនោះ លោកអ្នកអាចចុចចូលមើល, ចុច Like ឬ Comment លើវីដេអូនោះបាន។

ដើម្បីទទួលបានមុខងារថ្មីនេះទៅប្រើ លោកអ្នកអាចទាញយកកម្មវិធី Instagram កំណែចុងក្រោយ តាមតំណភ្ជាប់នេះ Android,iOS

ប្រភពព័ត៌មានៈ cnet

មតិយោបល់