ព័ត៌មានបច្ចេកវិទ្យា

វិធីស្គេនប្រដាសឯកសារលើ iPhone ឬ iPad ដើរលើ iOS 11

លោកអ្នកដែលប្រើប្រាស់ iPhone ឬ iPad ដើរលើប្រព័ន្ធ iOS 11 ប្រហែលជាមិនទាន់ដឹងទេថា​ ប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះ ត្រូវបានដាក់បន្ថែមនូវមុខងារ Document Scanner នៅក្នុងកម្មវិធី Note ដើម្បីអនុញ្ញាតឱ្យលោកអ្នកប្រើដើ​ម្បី​ស្គេនសន្លឹកឯកសារផ្សេងៗ និងងាយស្រួលក្នុងការបើកមើល។ ដើម្បីធ្វើដូចនេះ សូមអនុវត្តតាមវិធីខាងក្រោម៖

1- បើកដំណើរការកម្មវិធី Note លើ iPhone ឬ iPad របស់លោកអ្នក
2- បង្កើត New Note
3- ចុចលើប៊ូតុង More (សញ្ញា+) ខាងលើ Keyboard
4- ចុចលើ Scan Document


5- តម្រង់កាមេរ៉ាទៅលើក្រដាសឯកសារដែលលោកអ្នកចង់ស្គេន
6- ប្រសិនបើមុខងារស្គេនក្នុងកម្មវិធី Note នេះ មិនដំណើរការស្គេនទេ សូមចុចលើប៊ូតុង Shutter (ចុចថត) ដើម្បីធ្វើការស្គេនដោយខ្លួនឯង
7- អនុវត្តរបៀបដដែលនេះ ទៅលើសន្លឹកឯកសារដែលលោកអ្នកចង់ស្គេនម្តងមួយៗ
8- ចុចលើ Save បន្ទាប់ពីរួចរាល់
9- ឯកសារដែលបានស្គេនទាំងអម្បាលមាន នឹងលោតលើកំណត់ចំណាំថ្មីមួយនៅក្នុងកម្មវិធី Note៕

ចុច Like លើទំព័រ Post Techដើម្បីតាមដានព័ត៌មាន និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗបន្ថែម…!

ប្រភពព័ត៌មានៈ imore

មតិយោបល់