ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់នៅទីក្រុងបាងកក

ថៃៈ ប្រជាជនរស់នៅទីក្រុងបាងកក បានក្រោកពីដំណេកទ្បើង ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានឃើញផ្លូវធំៗ ជាច្រើននៅក្នុងទីក្រុង ត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង។​​ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់ផ្លូវធំៗចំនួន ៥៥ ខ្សែ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលជាច្រើនម៉ោង ជាមួយនឹងកម្ពស់ទឹកចាប់ពី ៣០ សង់ទីម៉ែត្រ ដល់កម្រិតខ្ពស់បំផុត។

មជ្ឈមណ្ឌលត្រួតពិនិត្យទឹកជំនន់ក្រុងបាងកក បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ចាប់ពីវេលាម៉ោង ៧ព្រឹកថ្ងៃសុក្រ ដល់ម៉ោង ៧ព្រឹកថ្ងៃសៅរ៍ មានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំងនៅតាមកន្លែងជាច្រើនក្នុងរាជធានី៕

មតិយោបល់